នាពេលថ្ងៃត្រង់នេះដូចសព្វមួយដងដែរ គឺញ៉ុមតែងតែទៅរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល៏យអាស៊ីអឺរ៉ុប តែចំលែកត្រង់ថាង៉ៃនេះញ៉ុមបានជួបរឿងពីរខុសគ្នាស្រលះ
!!
នាពេលនោះម៉ោងទី១ ញ៉ុមត្រូវរៀនមុខវិជ្ចា Literature study ម៉ោងនេះគឺថាម៉ោងហេងរបស់ញ៉ុមហើយដែរត្រូវបានគ្រូស្រីដ៏ស្រស់ស្អាតសរសើរញ៉ុមថា ការអានអត្ថបទជាភាសាអង់គ្លេសរបស់ញ៉ុមដូចជាភាសាជនជាតិដើមរបស់គេចឹង
ហិហិហិ យាយចឹងដូចអួតខ្លួនឯងចឹង
! តែស្រាប់តែម៉ោងទី២ ជាម៉ោងដែរត្រូវរៀនមុខវិជ្ជា Core English ហើយក៏ជាម៉ោងដែរត្រូវគ្រូហៅសួរមេរៀនដែរ តែដោយអកុសលមិនល្អគាត់សូរ
ចំសំនួរដែរញ៉ុមអត់ចេះ ពេលនោះហើយដែរញ៉ុមត្រូវឈររយះពេលបាហែលជា ៥នាទីដែរទំរាំគាត់អោយអង្គុយវិញ
!
ចឹងបានថា មនុស្សយើងមិនដែលល្អគ្មានទាស់នោះទេ **NO ONE PERFECT**
សប្តាហ៏ក្រោយដល់ពេលប្រលង Final ឆមាសមូយហើយប៉ុន្តែគ្មានចេះមុខវីជ្ជាណាមួយសោះ
!! ទោះខំមើលយ៉ាងណា
ក៏មិនចាំ មិនចេះ !! អាលូវនេះមានអារម្មណ៏ថាត្រូវប្រលងសងហើយ
!!
ប៉ុន្មានសប្តាហ៏នេះញ៉ុមមានការមមាញឹកគួរសមដែរនឹងការសិក្សាររបស់ញ៉ុម ដែលជាហេតុធ្វើអោយប្លុករបស់ញ៉ុមមានភាព
ស្ងាត់ច្រងំដូចចោរលួចសេះចឹង…
ដោយសារញ៉ុមអត់បានប្រកាសអ្វីដែលថ្មីៗ នឹងជាគំនិតរបស់ញ៉ុមសោះ !! ហើយមោល
ដល់ពេលអាលូវក៏រកនឹកនឹងប្រកាសអ្វីក៏មិនចេញដែរ…
មានតែពាក្យសួរសុខទុក្ខបងប្អូន ពូមីង តាយាយ ដែលនៅក្នុងភូមិ
វើតហ្រេសខ្មែរទាំងអស់គ្នាប៉ុននោះ !! ចឹងទេ ញ៉ុមប្រកាសសួរសុខទុក្ខបងប្អូនទាំងអស់គ្នា តើសុខសប្បាយជាធម្មតាទេ ??
ហើយចុះនាទិវាបុណ្យចូលឆ្នាំសកលខាងមុខនេះ តើមានគំរោងការទៅឆ្លងឆ្នាំថ្មីនៅឯណាដែរ ?? បើមានគំរោងហើយអោយ
ញ៉ុមសូមចុះឈ្មោះទៅផងណា
!!
អរគុណ
!!
ក្នុងកំឡុងពេលបុណ្យអុំទូកនេះញ៉ុមបានទៅចូលរួមទស្សនាការប្រណាំងទូកនៅមាត់ទន្លេ នឹង ដើរកំសាន្តនៅកោះពេជ្រដោយ
ក្តីសប្បាយរីករាយយ៉ាងខ្លាំង ហើយថែមទាំងមានគំនិតជាច្រើនចង់យកមក Post នៅលើ WordPress khmer ណាស់ តែ
ដោយអកុសលអី…
ក្រោយពីកើតហេតុដ៏អាក្រក់នៅស្ពានកោះពេជ្រមក ញ៉ុមស្រាប់តែមានអារម្មណ៏រវើរវាយ មិននឹងន
ហើយធ្វើអីក៏មិនចេញ រៀនក៏មិនចូល
ហើយអ្វីៗដែលជាសេចក្តីសប្បាយរីករាយនាពិធីបុណ្យអុំទូករបស់ញ៉ុមក៏រលាយ
បាត់អស់រលីង :’( ហ៊ម…….ញ៉ុមរកនឹកនឹងសរសេរអីលែងចេញហើយ
!!



