នាពេលថ្ងៃត្រង់នេះដូចសព្វមួយដងដែរ គឺញ៉ុមតែងតែទៅរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល៏យអាស៊ីអឺរ៉ុប តែចំលែកត្រង់ថាង៉ៃនេះញ៉ុមបានជួបរឿងពីរខុសគ្នាស្រលះ 😦 !!
នាពេលនោះម៉ោងទី១ ញ៉ុមត្រូវរៀនមុខវិជ្ចា Literature study ម៉ោងនេះគឺថាម៉ោងហេងរបស់ញ៉ុមហើយដែរត្រូវបានគ្រូស្រីដ៏ស្រស់ស្អាតសរសើរញ៉ុមថា ការអានអត្ថបទជាភាសាអង់គ្លេសរបស់ញ៉ុមដូចជាភាសាជនជាតិដើមរបស់គេចឹង 😀 ហិហិហិ យាយចឹងដូចអួតខ្លួនឯងចឹង 😛 ! តែស្រាប់តែម៉ោងទី២ ជាម៉ោងដែរត្រូវរៀនមុខវិជ្ជា Core English ហើយក៏ជាម៉ោងដែរត្រូវគ្រូហៅសួរមេរៀនដែរ តែដោយអកុសលមិនល្អគាត់សូរ
ចំសំនួរដែរញ៉ុមអត់ចេះ ពេលនោះហើយដែរញ៉ុមត្រូវឈររយះពេលបាហែលជា ៥នាទីដែរទំរាំគាត់អោយអង្គុយវិញ 😦 !
ចឹងបានថា មនុស្សយើងមិនដែលល្អគ្មានទាស់នោះទេ **NO ONE PERFECT**


ជូនពរអោយអ្នកភូមិយើងទាំងអស់គ្នា
ជួបតែសេចក្តីសុខ
សេចក្តីចំរើន
ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងតូច ទាំងធំ 😀
ទទួលបានសុខភាពល្អ អនាគត់បវររុងរឿង…..
ជាពិសេសអ្នកដែលមានគូរ សូមអោយស្រលាញ់គ្នាលុះចាស់បាក់ធ្មេញ 😆
ចំនែកអ្នកមិនទាន់មានគូរ បូករួមទាំងញ៉ុមដែរ សូមអោយឆាប់មានគូរនឹងគេ 😆
ង៉ែវ…ង៉ែវ…ង៉ែវ…. 😀



សប្តាហ៏ក្រោយដល់ពេលប្រលង Final ឆមាសមូយហើយប៉ុន្តែគ្មានចេះមុខវីជ្ជាណាមួយសោះ 😦 !! ទោះខំមើលយ៉ាងណា
ក៏មិនចាំ មិនចេះ !! អាលូវនេះមានអារម្មណ៏ថាត្រូវប្រលងសងហើយ 😀 !!


ប៉ុន្មានសប្តាហ៏នេះញ៉ុមមានការមមាញឹកគួរសមដែរនឹងការសិក្សាររបស់ញ៉ុម ដែលជាហេតុធ្វើអោយប្លុករបស់ញ៉ុមមានភាព
ស្ងាត់ច្រងំដូចចោរលួចសេះចឹង… 😆 ដោយសារញ៉ុមអត់បានប្រកាសអ្វីដែលថ្មីៗ នឹងជាគំនិតរបស់ញ៉ុមសោះ !! ហើយមោល
ដល់ពេលអាលូវក៏រកនឹកនឹងប្រកាសអ្វីក៏មិនចេញដែរ… 😦 មានតែពាក្យសួរសុខទុក្ខបងប្អូន ពូមីង តាយាយ ដែលនៅក្នុងភូមិ
វើតហ្រេសខ្មែរទាំងអស់គ្នាប៉ុននោះ !! ចឹងទេ ញ៉ុមប្រកាសសួរសុខទុក្ខបងប្អូនទាំងអស់គ្នា​ តើសុខសប្បាយជាធម្មតាទេ ??
ហើយចុះនាទិវាបុណ្យចូលឆ្នាំសកលខាងមុខនេះ តើមានគំរោងការទៅឆ្លងឆ្នាំថ្មីនៅឯណាដែរ ?? បើមានគំរោងហើយអោយ
ញ៉ុមសូមចុះឈ្មោះទៅផងណា 😀 !!
អរគុណ 😀 !!