បណ្ណសារ សំរាប់ ខែធ្នូ, 2010


ជូនពរអោយអ្នកភូមិយើងទាំងអស់គ្នា
ជួបតែសេចក្តីសុខ
សេចក្តីចំរើន
ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងតូច ទាំងធំ 😀
ទទួលបានសុខភាពល្អ អនាគត់បវររុងរឿង…..
ជាពិសេសអ្នកដែលមានគូរ សូមអោយស្រលាញ់គ្នាលុះចាស់បាក់ធ្មេញ 😆
ចំនែកអ្នកមិនទាន់មានគូរ បូករួមទាំងញ៉ុមដែរ សូមអោយឆាប់មានគូរនឹងគេ 😆
ង៉ែវ…ង៉ែវ…ង៉ែវ…. 😀



សប្តាហ៏ក្រោយដល់ពេលប្រលង Final ឆមាសមូយហើយប៉ុន្តែគ្មានចេះមុខវីជ្ជាណាមួយសោះ 😦 !! ទោះខំមើលយ៉ាងណា
ក៏មិនចាំ មិនចេះ !! អាលូវនេះមានអារម្មណ៏ថាត្រូវប្រលងសងហើយ 😀 !!


ប៉ុន្មានសប្តាហ៏នេះញ៉ុមមានការមមាញឹកគួរសមដែរនឹងការសិក្សាររបស់ញ៉ុម ដែលជាហេតុធ្វើអោយប្លុករបស់ញ៉ុមមានភាព
ស្ងាត់ច្រងំដូចចោរលួចសេះចឹង… 😆 ដោយសារញ៉ុមអត់បានប្រកាសអ្វីដែលថ្មីៗ នឹងជាគំនិតរបស់ញ៉ុមសោះ !! ហើយមោល
ដល់ពេលអាលូវក៏រកនឹកនឹងប្រកាសអ្វីក៏មិនចេញដែរ… 😦 មានតែពាក្យសួរសុខទុក្ខបងប្អូន ពូមីង តាយាយ ដែលនៅក្នុងភូមិ
វើតហ្រេសខ្មែរទាំងអស់គ្នាប៉ុននោះ !! ចឹងទេ ញ៉ុមប្រកាសសួរសុខទុក្ខបងប្អូនទាំងអស់គ្នា​ តើសុខសប្បាយជាធម្មតាទេ ??
ហើយចុះនាទិវាបុណ្យចូលឆ្នាំសកលខាងមុខនេះ តើមានគំរោងការទៅឆ្លងឆ្នាំថ្មីនៅឯណាដែរ ?? បើមានគំរោងហើយអោយ
ញ៉ុមសូមចុះឈ្មោះទៅផងណា 😀 !!
អរគុណ 😀 !!